នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា(IPU) បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូប្រធានសភាជាស្រ្តី មកពី៣០ប្រទេស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅក្នុងឱកាសនោះដែរ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានជួបសំណេះសំណាលជាមួយប្រធានសភាជាស្រ្តីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ដើម្បីពង្រឹងចំណងទំនាក់ទំនងមិត្តភាពក្នុងក្របខណ្ឌអន្តរសភា និងបានជម្រាបជូនអំពីព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយភាគីថៃ ដែលធ្វើឱ្យទាហាន និងប្រជាជនស្លូតត្រង់ រងរបួស និងបាត់បង់ជីវិត ជាពិសេសធ្វើឱ្យខូចខាតដល់ប្រាង្គប្រាសាទកម្ពុជាដែលជាបេតិកភណ្ឌពិភពលោក។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា